វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល” ជូនដល់ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម សរុបចំនួន ៣៥នាក់ ស្រីចំនួន ១១នាក់ ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានគោលបំណងពង្រឹងនូវសមត្ថភាព និងផ្ដល់ទស្សនទានបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់រដ្ឋាភិបាល ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ គោលនយោបាយឌីជីថល ការកំណត់អត្តសញ្ញាណព័ត៌មាន សន្តិសុខព័ត៌មាន និងឯកជនភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖
ស្ពានលេខ ២, ផ្លូវជាតិលេខ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ
ព័ត៌មានបន្ថែម៖
·Facebook: https://www.facebook.com/CADT.Academy/
· Instagram: cadtofficial
· Telegram: t.me/cadt_official
. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8