បណ្ឌិតសភាឌីជីថលកម្ពុជា: កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ
វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល” ជូនដល់ថ្នាក់ដឹកនាំដែលមានមុខតំណែងចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានដល់រដ្ឋលេខាធិការ ក្រោមអធិបតីភាព ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រីចំនួន ១២នាក់ មកពីក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងគោលបំណងពង្រឹងនូវសមត្ថភាព និងទស្សនទានបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់រដ្ឋាភិបាល ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ គោលនយោបាយឌីជីថល ការកំណត់អត្តសញ្ញាណព័ត៌មាន និងការការពារឯកជនភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖
ស្ពានលេខ ២, ផ្លូវជាតិលេខ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ
ព័ត៌មានបន្ថែម៖
·Facebook: https://www.facebook.com/CADT.Academy/
· Instagram: cadtofficial
· Telegram: t.me/cadt_official
. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8