បណ្ឌិតសភាឌីជីថលកម្ពុជា: កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣

វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានសហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តតាកែវ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សន្តិសុខសាយប័រសម្រាប់ទាំងអស់គ្នា» ជូនដល់មន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាមកពី មន្ទីរ អង្គភាពនានាជុំវិញសាលាខេត្តតាកែវ ដែលមានសិក្ខាកាមសរុបចំនួន ៨៨រូប ស្រី ១៨រូប។

វគ្គបណ្តុះបណ្តាលខាងលើមានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមអំពីហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត ការការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម របៀបការពារឯកជនភាព និងទិន្នន័យឲ្យកាន់តែមានប្រសិទ្ធិភាព។

អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖

ស្ពានលេខ ២, ផ្លូវជាតិលេខ​ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ

ព័ត៌មានបន្ថែម៖

·Facebook: https://www.facebook.com/CADT.Academy/

· Instagram: cadtofficial

· ​Telegram: t.me/cadt_official

. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8