បណ្ឌិតសភាឌីជីថលកម្ពុជា: កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣
វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានសហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តកែប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាមកពី មន្ទីរ អង្គភាពនានាជុំវិញសាលាខេត្តកែប ដែលមានសិក្ខាកាមសរុបចំនួន ៦៧ រូប ស្រី ១៥រូប។
វគ្គបណ្តុះបណ្តាលខាងលើ មានគោលបំណងពង្រឹងចំណេះដឹងមន្ត្រីរាជការបន្ថែមអំពីការប្រើប្រាស់កម្មវិធីផលិតភាពលើទូរសព្ទដៃ ការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍និងប្រព័ន្ធអ៊ីនធឺណិត។
អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖
ស្ពានលេខ ២, ផ្លូវជាតិលេខ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ
ព័ត៌មានបន្ថែម៖
·Facebook: https://www.facebook.com/CADT.Academy/
· Instagram: cadtofficial
· Telegram: t.me/cadt_official
. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8