បណ្ឌិតសភាឌីជីថលកម្ពុជា: រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល” ជូនថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការបរិវត្តកម្មឌីជីថលមកពីក្រសួង ស្ថាប័នចំនួន ២៦ ដែលមានសិក្ខាកាមសរុបចូលរួមចំនួន ៤៣ រូប ក្រោមអធិបតីភាព ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

វគ្គបណ្ដុះបណ្ដាលខាងលើត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងដៃគូអន្តរជាតិ UNDP Cambodia និង APCICT-ESCAP ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងនូវសមត្ថភាព និងផ្ដល់នូវទស្សនទានបន្ថែមជូនថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់រដ្ឋាភិបាល ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ គោលនយោបាយរដ្ឋាភិបាលឌីជីថល ការគ្រប់គ្រងនិងការប្រើប្រាស់បច្ចេកវិទ្យា និងការផ្ដល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖

ស្ពានលេខ ២, ផ្លូវជាតិលេខ​ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ

ព័ត៌មានបន្ថែម៖

·Facebook: https://www.facebook.com/CADT.Academy/

· Instagram: cadtofficial

· ​Telegram: t.me/cadt_official

. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8